អតីតារម្មណត្តិកៈ អភិធម្មបិដក បដិច្ចវារៈ
អតីតារម្មណត្តិកៈ បដិច្ចវារៈ អតីតារម្មណធម៌ ( ធម៌ដែលមានអារម្មណ៍កន្លងទៅហើយ ) អាស្រ័យនូវអតីតារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ជាអតីតារម្មណ៍ ខន្ធ ២ អាស្រ័យនូវខន្ធ ២ ខន្ធ ៣ អាស្រ័យនូវខន្ធ ១ ជាអតីតារម្មណ៍ ក្នុងខណៈនៃបដិសន្ធិ ខន្ធ ២ អាស្រ័យ នូវខន្ធ ២ ។ អនាគតារម្មណធម៌ ( ធម៌ដែលមានអារម្មណ៍មិនទាន់មាន មក ) អាស្រ័យនូវអនាគតារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ជាអនាគតារម្មណ៍ នូវខន្ធ ២ ។ បច្ចុប្បន្នារម្មណធម៌ អាស្រ័យនូវបច្ចុប្បន្នារម្មណធម៌ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ជាបច្ចុប្បន្នារម្មណ៍ នូវខន្ធ ២ … ខន្ធ ៣ អាស្រ័យនូវខន្ធ ១ ជាបច្ចុប្បន្នារម្មណ៍ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ ២ ។ អតីតារម្មណធម៌ អាស្រ័យនូវអតីតារម្មណធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ និងអធិបតិប្បច្ច័យ គឺបដិសន្ធិ មិនមានក្នុង អធិបតិប្បច្ច័យទេ ។ ព្រោះអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ និង អាសេវនប្បច្ច័យ គឺក្នុងបុរេជាតប្បច្ច័យ និងអាសេវនប្បច្ច័យ មិនមានបដិសន្ធិ ទេ ។ ព្រោះកម្មប្បច្ច័យ និងវិបាកប្បច្ច័យ គឺនូវវិបាកក្ខន្ធ ១ ជាអតីតារម្មណ៍ ។ ឯប្រស្នាទាំង ៣ ចប់បរិបូណ៌ហើយ បវត្តិប្បដិសន្ធិ បណ្ឌិត គប្បីធ្វើផងចុះ ។ ព្រោះអាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ ។