អភិធម្មបិដក បញ្ញាវារៈ
ក្នុងអារម្មណប្បច្ច័យ មានវារៈ ៣ ព្រោះនហេតុប្បច្ច័យ ។ សេចក្ដីបំប្រួញ ។ គ្រប់បច្ច័យទាំងអស់ សុទ្ធតែមានវារៈ ៣ ដូចគ្នា ។ ក្នុង អវិគតប្បច្ច័យ មានវារៈ ៣ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ ។ បច្ចនីយានុលោម ចប់ បដិច្ចវារៈ ចប់ សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ បញ្ញាវារៈ អតីតារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយ ហេតុប្បច្ច័យ គឺពួកហេតុ ជាអតីតារម្មណ៍ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ពួកហេតុជាអតីតារម្មណ៍ ( ជាបច្ច័យ ) នៃពួកសម្បយុត្តកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ។ អនាគតារម្មណធម៌ ជាបច្ច័យនៃអនាគតារម្មណធម៌ ដោយ ហេតុប្បច្ច័យ គឺពួកហេតុជាអនាគតារម្មណ៍ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ បច្ចុប្បន្នារម្មណធម៌ ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ ដោយ ហេតុប្បច្ច័យ គឺពួកហេតុជាបច្ចុប្បន្នារម្មណ៍ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ពួកហេតុជាបច្ចុប្បន្នារម្មណ៍ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ អតីតារម្មណធម៌ ជាបច្ច័យនៃអតីតារម្មណធម៌ ដោយ អារម្មណប្បច្ច័យ គឺបុគ្គលពិចារណានូវវិញ្ញាណញ្ចាយតនៈជាអតីត ពិចារណានូវនេវសញ្ញានាសញ្ញាយតនៈ ពិចារណានូវអតីតឥទ្ធិវិធញ្ញាណ ជា អតីតារម្មណ៍ នូវចេតោបរិយញ្ញាណ … នូវបុព្វេនិវាសានុស្សតិញ្ញាណ … ពិចារណានូវយថាកម្មុបគញ្ញាណ ពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ជាអតីតារម្មណ៍ដែលលះបង់ហើយ នូវពួកកិលេស ដែលសង្កត់សង្កិនហើយ … នូវពួកកិលេសដែលធ្លាប់សន្សំហើយ ក្នុងកាលមុន … ឃើញច្បាស់នូវពួក អតីតក្ខន្ធជ