អជ្ឈត្តត្តិកៈ អភិធម្មបិដក បដិច្ចវារៈ
អជ្ឈត្តត្តិកៈ បដិច្ចវារៈ ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ខាងក្នុង នូវខន្ធ ២ … ខន្ធ ៣ ក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ ១ ខាងក្នុង ក្នុង ខណៈនៃបដិសន្ធិ នូវខន្ធ ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យ នូវវត្ថុ មហាភូត ៣ អាស្រ័យនូវមហាភូត ១ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវមហាភូតទាំងឡាយ ។ ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ខាងក្រៅ នូវខន្ធ ២ … ខន្ធ ៣ ក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ ១ ខាងក្រៅ ក្នុងខណៈនៃបដិសន្ធិ ខន្ធ ២ អាស្រ័យនូវខន្ធ ២ វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត ៣ អាស្រ័យនូវមហាភូត ១ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវមហាភូតទាំងឡាយ ។ ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះ អារម្មណប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ខាងក្នុង អាស្រ័យនូវខន្ធ ២ ខន្ធ ៣ អាស្រ័យនូវខន្ធ ១ ខាងក្នុង ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យ នូវវត្ថុ ។ ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះ អារម្មណប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ខាងក្រៅ នូវខន្ធ ២ … ពួកខន្ធអាស្រ័យនូវវត្ថុ ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះ អធិបតិប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ខាងក្នុង នូវខន្ធ ២ … ចិត្តសមុដ្ឋានរូប និងឧបាទារូប អាស្រ័យនូវមហាភូត ១ អាស្រ័យនូវមហ