អភិធម្មបិដក បច្ចយវារៈ
វារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ ។ បច្ចនីយានុលោម ចប់ បដិច្ចវារៈ ចប់ សហជាតវារៈ ដូចគ្នានឹងបដិច្ចវារៈដែរ ។ បច្ចយវារៈ ធម៌ខាងក្នុង ពឹងផ្អែកនឹងធម៌ខាងក្នុង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ ១ ខាងក្នុង នឹងខន្ធ ២ … ឯក្នុងខណៈនៃបដិសន្ធិ មានសេចក្តីបរិបូណ៌ ។ មហាភូត ១ … ពួកខន្ធខាងក្នុង ពឹងផ្អែកនឹងវត្ថុ ។ ធម៌ខាងក្រៅ ពឹងផ្អែកនឹងធម៌ខាងក្រៅ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺពឹងផ្អែកនឹងខន្ធ ១ ខាងក្រៅ … ក្នុងខណៈនៃបដិសន្ធិ នឹង មហាភូត ១ … ពួកខន្ធខាងក្រៅ ពឹងផ្អែកនឹងវត្ថុ ។ ធម៌ខាងក្នុង ពឹងផ្អែកនឹងធម៌ខាងក្នុង ទើបកើតឡើង ព្រោះ អារម្មណប្បច្ច័យ គឺដូចបដិច្ចវារៈដែរ ។ ចក្ខុវិញ្ញាណពឹងផ្អែកនឹងចក្ខាយតនៈ នឹងកាយាយតនៈ … ពួកខន្ធខាងក្នុង ពឹងផ្អែកនឹងវត្ថុ ។ ធម៌ខាងក្រៅ ពឹងផ្អែកនឹងធម៌ខាងក្រៅ … ដូចគ្នានឹងបដិច្ចវារៈ ដែរ ។ នឹងចក្ខាយតនៈ … នឹងកាយាយតនៈ … ពួកខន្ធខាងក្រៅ ពឹងផ្អែក នឹងវត្ថុ ។ ធម៌ខាងក្នុង ពឹងផ្អែកនឹងធម៌ខាងក្នុង ទើបកើតឡើង ព្រោះ អធិបតិប្បច្ច័យ គឺវត្ថុដ៏លើសលែង ដូចគ្នានឹងបដិច្ចវារៈដែរ ។ ព្រោះអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ និងសហជាតប្បច្ច័យ គឺពួកបច្ច័យក្នុងមហាភូត ( ចប់ ) បរិបូណ៌ ក្នុងសហជាតវារៈ បញ្ចាយតនៈក្តី វត្ថុក្តី បណ្ឌិតគប្បី ធ្វើ ក្នុងកាលជាខាងក្រោយ នៃពួកមហាភូតផង នៃពួកខន្ធផងចុះ ។