អភិធម្មបិដក បញ្ញាវារៈ
និស្សយវារៈ ដូចគ្នានឹងបច្ចយវារៈដែរ ឯសំសដ្ឋវារៈក្តី សម្បយុត្តវារៈ ក្តី បណ្ឌិតគប្បីឲ្យពិស្តារចុះ ។ បញ្ញាវារៈ ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយហេតុប្បច្ច័យ គឺពួកហេតុខាងក្នុង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយហេតុប្បច្ច័យ គឺពួកហេតុខាងក្រៅ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ហើយពិចារណានូវកុសល នោះ នូវកុសលទាំងឡាយ ដែលធ្លាប់សន្សំហើយក្នុងកាលមុន … ចេញអំពី ឈាន … ពួកព្រះអរិយៈចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ពិចារណា នូវផល ពិចារណានូវពួកកិលេស ដែលលះបង់ហើយ ពិចារណានូវពួក កិលេសដែលសង្កត់សង្កិនហើយ ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន នូវចក្ខុខាងក្នុង … នូវកាយ ពួករូប … នូវពួកផោដ្ឋព្វៈ វត្ថុ … ឃើញច្បាស់នូវពួកខន្ធ ខាងក្នុង ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ហើយត្រ េកអរ រីករាយ រាគៈប្រារព្ធនូវខន្ធនោះ … ទោមនស្សកើតឡើង ឃើញនូវ រូបដោយទិព្វចក្ខុ … ឮនូវសំឡេងដោយទិព្វសោតធាតុ អាកាសានញ្ចាយតនៈ ជាបច្ច័យនៃវិញ្ញាណញ្ចាយតនៈ ដោយអារម្មណប្បច្ច័យ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ដោយអារម្មណប្បច្ច័យ រូបាយតនៈ … ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអារម្មណប្បច្ច័យ ពួកខន្ធ ខាងក្នុង ជាបច្ច័យនៃការពិចារណានូវឥទ្ធិវិធញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណដោយអ