អជ្ឈត្តារម្មណត្តិកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 79 · ទំព័រ 181

អជ្ឈត្តារម្មណត្តិកៈ បដិច្ចវារៈ អជ្ឈត្តារម្មណធម៌ អាស្រ័យនូវអជ្ឈត្តារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ជាអជ្ឈត្តារម្មណ៍ នូវខន្ធ ២ … ខន្ធ ៣ អាស្រ័យនូវខន្ធ ១ ជាអជ្ឈត្តារម្មណ៍ ក្នុងខណៈនៃ បដិសន្ធិ នូវខន្ធ ២ ។ ពហិទ្ធារម្មណធម៌ អាស្រ័យនូវពហិទ្ធារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ជាពហិទ្ធារម្មណ៍ នូវខន្ធ ២ … ខន្ធ ៣ អាស្រ័យនូវខន្ធ ១ ជាពហិទ្ធារម្មណ៍ ក្នុងខណៈនៃ បដិសន្ធិ នូវខន្ធ ២ ។ អជ្ឈត្តារម្មណធម៌ អាស្រ័យនូវអជ្ឈត្តារម្មណធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ សេចក្ដីបំប្រួញ ។ ព្រោះអវិគតប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ។ សេចក្ដីបំប្រួញ ។ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ២ ក្នុង អវិគតប្បច្ច័យ មានវារៈ ២ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ ។ អនុលោម ចប់ អជ្ឈត្តារម្មណធម៌ អាស្រ័យនូវអជ្ឈត្តារម្មណធម៌ ទើប កើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវអហេតុកក្ខន្ធ ១ ជា អជ្ឈត្តារម្មណ៍ នូវខន្ធ ២ … អាស្រ័យនូវខន្ធ ១ ជាអជ្ឈត្តារម្មណ៍ ក្នុង ខណៈនៃអហេតុកប្បដិសន្ធិ នូវខន្ធ ២ … មោហៈដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវខន្ធទាំងឡាយដែលច្រឡំដោយវិចិកិច្ឆា ច្រឡំ ដោយឧទ្ធច្ចៈ ។ ពហិទ្ធារម្មណធម៌ អាស្រ័យនូវពហិទ្ធារម្មណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវអហេតុកក្ខន្ធ ១ ជា ពហិទ្ធារម្មណ៍ នូវខន្ធ ២ … មោហៈដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ ឧទ្ធច្ចៈ អាស្រ័យនូវខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ ឧទ្ធច្ចៈ ក្នុងខណៈនៃអហេតុក