អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 79 · ទំព័រ 184

ក្នុងនវិបាកប្បច្ច័យ មានវារៈ ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ២ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ ។ អនុលោមប្បច្ចនីយៈ ចប់ ក្នុងអារម្មណប្បច្ច័យ មានវារៈ ២ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ២ ។ សេចក្ដីបំប្រួញ ។ ក្នុងមគ្គប្បច្ច័យ មានវារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ ។ បច្ចនីយានុលោម ចប់ បដិច្ចវារៈ ចប់ សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ បញ្ញាវារៈ អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយ ហេតុប្បច្ច័យ គឺពួកហេតុជាអជ្ឈត្តារម្មណ៍ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ពួកហេតុជាអជ្ឈត្តារម្មណ៍ ( ជាបច្ច័យ ) នៃពួកសម្បយុត្តកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ។ ពហិទ្ធារម្មណធម៌ ជាបច្ច័យនៃពហិទ្ធារម្មណធម៌ ដោយ ហេតុប្បច្ច័យ គឺពួកហេតុជាពហិទ្ធារម្មណ៍ … ក្នុងខណៈនៃបដិសន្ធិ ។ អជ្ឈត្តារម្មណធម៌ ជាបច្ច័យនៃអជ្ឈត្តារម្មណធម៌ ដោយ អារម្មណប្បច្ច័យ គឺបុគ្គលពិចារណានូវវិញ្ញាណញ្ចាយតនៈ ជាអជ្ឈត្តារម្មណ៍ ពិចារណានូវនេវសញ្ញានាសញ្ញាយតនៈ ពិចារណានូវទិព្វចក្ខុខាងក្នុង ជា អជ្ឈត្តារម្មណ៍ ពិចារណានូវទិព្វសោតធាតុ … នូវឥទ្ធិវិធញ្ញាណ … នូវបុព្វេនិវាសានុស្សតិញ្ញាណ … នូវយថាកម្មុបគញ្ញាណ … នូវអនាគតំសញ្ញាណ ពួកព្រះអរិយៈ ពិចារណានូវពួកកិលេសជាអជ្ឈត្តារម្មណ៍ ដែលបានលះបង់ ហើយ ពិចារណានូវពួកកិលេសដែលសង្កត់សង្កិនហើយ នូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន … ឃើញច្បាស់នូវពួកខន្ធខាងក្នុងដែល ជាអជ្ឈត្តារម្មណ៍ ថ