សនិទស្សនសប្បដិឃត្តិកៈ អភិធម្មបិដក បដិច្ចវារៈ
សនិទស្សនសប្បដិឃត្តិកៈ បដិច្ចវារៈ អនិទស្សនសប្បដិឃធម៌ ( ធម៌ដែលមិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ) អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមហាភូត ២ អាស្រ័យនូវមហាភូត ១ ជាអនិទស្សនសប្បដិឃៈ មហាភូត ១ អាស្រ័យនូវមហាភូត ២ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាអនិទស្សនសប្បដិឃៈ អាស្រ័យនូវ ពួកមហាភូតជាអនិទស្សនសប្បដិឃៈ ចក្ខាយតនៈ និងរសាយតនៈ អាស្រ័យ នូវផោដ្ឋព្វាយតនៈ ។ សនិទស្សនសប្បដិឃធម៌ ( ធម៌ដែលប្រកបដោយ ការឃើញ ទាំងប្រកបដោយការប៉ះពាល់ ) អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជា អនិទស្សនសប្បដិឃៈ រូបាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈ ។ អនិទស្សនសប្បដិឃធម៌ អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាអនិទស្សនសប្បដិឃៈ អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ អាបោធាតុ ឥន្ទ្រិយ និងកពឡិង្ការាហារ អាស្រ័យនូវផោដ្ឋព្វាយតនៈ ។ សនិទស្សនសប្បដិឃធម៌ក្តី អនិទស្សនអប្បដិឃធម៌ ( ធម៌ដែលមិនប្រកបដោយការ ឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ ) ក្តី អាស្រ័យនូវអនិទស្សនសប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ជាសនិទស្សនសប្បដិឃៈក្តី ជាអនិទស្សនអប្បដិឃៈក្តី អាស្រ័យនូវពួកមហាភូត ជាអនិទស្សនសប្បដិឃៈ រូបាយតនៈ អាបោធាតុ ឥន្ទ្រិយ និងកពឡិង្ការាហារ អាស្រ័យនូវផោដ្ឋព្វាយតនៈ ។