អភិធម្មបិដក បញ្ញាវារៈ
មានវារៈ ២១ ក្នុងមគ្គប្បច្ច័យ មានវារៈ ២១ ក្នុងសម្បយុត្តប្បច្ច័យ មាន វារៈ ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ ២១ ក្នុងអត្ថិប្បច្ច័យ មានវារៈ ២១ ក្នុងនត្ថិប្បច្ច័យ មានវារៈ ១ ក្នុងវិគតប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ២១ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ ។ បច្ចនីយានុលោម ចប់ បដិច្ចវារៈ ចប់ សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើក្នុងអរូបផងចុះ ។ បញ្ញាវារៈ អនិទស្សនអប្បដិឃធម៌ ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃ ពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជាអនិទស្សនអប្បដិឃៈផង ដោយហេតុប្បច្ច័យ ពួកហេតុ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកស ម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូប ជាអនិទស្សនអប្បដិឃៈផង ដោយ ហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ អនិទស្សនអប្បដិឃធម៌ ជាបច្ច័យនៃសនិទស្សនសប្បដិឃៈធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃ ពួកចិត្តសមុដ្ឋានរូប ជាសនិទស្សនសប្បដិឃៈ ដោយហេតុប្បច្ច័យ ក្នុងខណៈ នៃបដិសន្ធិ … ប្រស្នាទាំង ៧ ក្នុងអនិទស្សនអប្បដិឃមូលកៈ បណ្ឌិតគប្បី ចែកតាមហេតុនេះចុះ ។ សនិទស្សនសប្បដិឃធម៌ ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឃើញច្បាស់នូវរូបទាំងឡាយ ថាមិន ទៀង ជាទុក្ខ មិនមែនខ្លួន ត្រេកអរ រីករាយ រាគៈប្រារព្ធនូវរូបនោះ ទើប កើតឡើង ទិដ្ឋិ … វិចិកិច្ឆា … ឧទ្ធច្ចៈ … ទោមនស្សកើតឡើង បុគ្គលឃើញ នូវរូបដោយទិព្វចក្ខុ រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយអារម្មណ