អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 79 · ទំព័រ 253

ឯសហជាតវារៈ ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ បច្ចយវារៈ និង និស្សយវារៈ ប្រហែលគ្នានឹងបដិច្ចវារៈដែរ កាលពួកមហាភូតសម្រេច ហើយ បណ្ឌិតគប្បីធ្វើបញ្ញាថា ( ពួកខន្ធ ) ពឹងផ្អែកនឹងវត្ថុ ឯអាយតនៈ ៥ បានក្នុងអនុលោម និងបច្ចនីយៈយ៉ាងណា បណ្ឌិតគប្បីធ្វើ ( បញ្ញា ) យ៉ាង នោះដែរ ។ សំសដ្ឋវារៈ និងសម្បយុត្តវារៈ ចប់បរិបូណ៌ហើយ រូបមិនមាន ទេ មានតែអរូបម្យ៉ាង ។ បញ្ញាវារៈ ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយហេតុប្បច្ច័យ គឺ អលោភៈ ជាបច្ច័យនៃអទោសៈ និងអមោហៈ ដោយហេតុប្បច្ច័យ ។ បណ្ឌិត គប្បីចងជាចក្កៈចុះ ។ លោភៈ ជាបច្ច័យនៃមោហៈ ដោយហេតុប្បច្ច័យ ទោសៈជាបច្ច័យនៃមោហៈ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ ធម៌ជាហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយហេតុប្បច្ច័យ គឺហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ធម៌ មិនមែនជាហេតុផង ដោយហេតុប្បច្ច័យ គឺអលោភៈ ជាបច្ច័យនៃអទោសៈ ផង អមោហៈផង ពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយ ហេតុប្បច្ច័យ ។ បណ្ឌិតគប្បីចងជាចក្កៈចុះ ។ លោភៈ ( ជាបច្ច័យ ) នៃ មោហៈ ។ បេ ។ ក្នុងខណៈនៃបដិសន្ធិ បេ ។ ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយអារម្មណប្បច្ច័យ គឺពួកហេតុ ប្រារព្ធនូវហេតុ ទើបកើតឡើង ។ ធម៌ជាហេតុ ជាបច្ច័យនៃធម៌ មិនមែនជាហេតុ ដោយអារម្មណប្បច្ច័យ គឺពួកខន្ធមិនមែនជាហេតុ ប្រារព្ធ នូវហេតុ ទើបកើតឡើង ។ ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ធម៌ មិនមែនជាហេតុផង ដោយអារម្មណប្បច្ច័យ គឺពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តី ប្រារព្ធនូវហេតុ ទើបកើតឡើង ។