អដ្ឋកថាទុកប្បដ្ឋានហេតុទុកៈជាដើម

ក្បាលទី 79 · ទំព័រ 274

ទុកប្បដ្ឋានហេតុ ទុកជាដើម [ ១-៣៨ ] ក្នុងទុកប្បដ្ឋាន អ្នកសិក្សាគប្បីជ្រាបបញ្ញាវិសជ្ជនា និងការរាប់ ក្នុងទុកៈទាំងអស់ តាមន័យដែលពោលមកហើយ ក្នុងបាលីនោះឯង ។ ម្យ៉ាងទៀត ក្នុងទុកប្បដ្ឋាននេះ ការវិសជ្ជនាសហេតុទុកៈ និងហេតុសម្បយុត្តទុកៈ ដូចគ្នានឹងការវិសជ្ជនាហេតុទុកៈ ។ ហេតុ និងសហេតុកៈ ហេតុនៃ ហេតុសម្បយុត្តទុកៈ និងសប្បច្ចយទុកៈ សង្ខតទុកៈក៏ដូចគ្នា ។ បទថា ឥមំ ទុកំ យថា សប្បច្ចយទុកំ ឯវំ កាតព្វំ ព្រះមានព្រះភាគត្រាស់ ព្រោះ សង្ខតធម៌ រមែងប្រកបរួមជាមួយអសង្ខតធម៌មិនបាន ដូចសប្បច្ចយធម៌ ប្រកបជាមួយអប្បច្ចយធម៌មិនបាន ដូច្នោះ ។ សារម្មណទុកៈ ចិត្តសម្បយុត្តទុកៈ និងសំសដ្ឋទុកៈ មានវិសជ្ជនាដូចគ្នា ។ អាសវគោច្ឆកៈ ឱឃគោច្ឆកៈ និងយោគគោច្ឆកៈ ក៏មានវិសជ្ជនាដូចគ្នា ព្រោះថា ធម៌ទាំង ៣ នេះ មាន វិសជ្ជនាដូចគ្នា ដែលអាស្រ័យនូវគ្នានិងគ្នា ។ អដ្ឋកថាហេតុទុកៈជាដើម ចប់