សហេតុកទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 79 · ទំព័រ 275

សហេតុកទុកៈ បដិច្ចវារៈ សហេតុកធម៌ ( ធម៌ប្រកបដោយហេតុ ) អាស្រ័យនូវ សហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវ សហេតុកក្ខន្ធ ១ ខន្ធ ២ អាស្រ័យនូវខន្ធ ២ ក្នុងបដិសន្ធិក្ខណៈ ។ អហេតុកធម៌ ( ធម៌មិនមានហេតុ ) អាស្រ័យនូវសហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកសហេតុកក្ខន្ធ ក្នុងបដិសន្ធិក្ខណៈ ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី អាស្រ័យនូវ សហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូប ក្តី អាស្រ័យនូវសហេតុកក្ខន្ធ ១ នូវខន្ធ ២ … ក្នុងបដិសន្ធិក្ខណៈ ។ អហេតុកធម៌ អាស្រ័យនូវអហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវមោហៈដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ ឧទ្ធច្ចៈ មហាភូត ៣ អាស្រ័យនូវមហាភូត ១ ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប អាស្រ័យនូវពួកមហាភូត ។ សហេតុកធម៌ អាស្រ័យនូវ អហេតុកធម៌ ទើបកើតឡើងព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យ នូវមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ ពួកសហេតុកក្ខន្ធ អាស្រ័យនូវវត្ថុ ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី អាស្រ័យនូវអហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ ពួកសហេតុកក្ខន្ធ អាស្រ័យនូវវត្ថុ