អភិធម្មបិដក បច្ចយវារៈ

ក្បាលទី 79 · ទំព័រ 287

ក្នុងអារម្មណប្បច្ច័យ មានវារៈ ២ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ២ ក្នុង បច្ច័យទាំងអស់ សុទ្ធតែមានវារៈ ២ ក្នុងវិបាកប្បច្ច័យ មានវារៈ ១ ក្នុង អាហារប្បច្ច័យ មានវារៈ ២ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ ២ ក្នុងឈានប្បច្ច័យ មានវារៈ ២ ក្នុងមគ្គប្បច្ច័យ មានវារៈ ១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ ។ បច្ចនីយានុលោម ចប់ សហជាតវារៈ ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ បច្ចយវារៈ សហេតុកធម៌ ពឹងផ្អែកនឹងសហេតុកធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មូលនៃសហេតុកៈ ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ អហេតុកធម៌ ពឹងផ្អែកនឹងអហេតុកធម៌ … គឺ ( មូលនៃអហេតុកៈ ) ប្រហែល គ្នានឹងបដិច្ចវារៈដែរ ។ សហេតុកធម៌ ពឹងផ្អែកនឹងអហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសហេតុកក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ ពួកសហេតុកក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ។ សហេតុកធម៌ក្តី អហេតុកធម៌ក្តី ពឹងផ្អែកនឹងអហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកស ហេតុកក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូបពឹងផ្អែកនឹងពួកមហាភូត ពួក សម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយ វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ នឹងវត្ថុ ។ សហេតុកធម៌ ពឹងផ្អែកនឹងសហេតុកធម៌ផង នឹងអហេតុកធម៌ផង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ពឹងផ្អែកនឹងសហេតុកក្ខន្ធ ១ ផង នឹងវត្ថុផង នឹង ខន្ធ ២ … ខន្ធ ៣ ពឹងផ្អែកន