អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 79 · ទំព័រ 298

ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៣ ព្រោះហេតុប្បច្ច័យ … ក្នុង នបុរេជាតប្បច្ច័យ មានវារៈ ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៣ ក្នុង នអាសេវនប្បច្ច័យ មានវារៈ ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៣ ។ អនុលោមប្បច្ចនីយៈ ចប់ ក្នុងអារម្មណប្បច្ច័យ មានវារៈ ២ ព្រោះនហេតុប្បច្ច័យ … ក្នុង អនន្តរប្បច្ច័យ មានវារៈ ២ ។ សេចក្ដីបំប្រួញ ។ … ក្នុងកម្មប្បច្ច័យ មាន វារៈ ២ ក្នុងវិបាកប្បច្ច័យ មានវារៈ ១ ក្នុងអាហារប្បច្ច័យ មានវារៈ ២ ក្នុងមគ្គប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ ។ បច្ចនីយានុលោម ចប់ សម្បយុត្តវារៈ ប្រហែលគ្នានឹងសំសដ្ឋវារៈដែរ ។ បញ្ញាវារៈ សហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយហេតុប្បច្ច័យ គឺពួកសហេតុកហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ក្នុងបដិសន្ធិក្ខណៈ ។ សហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយ ហេតុប្បច្ច័យ គឺពួកសហេតុកហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយ ហេតុប្បច្ច័យ ក្នុងបដិសន្ធិក្ខណៈ ។ សហេតុកធម៌ ជាបច្ច័យនៃសហេតុ- កធម៌ផង នៃអហេតុកធម៌ផង ដោយហេតុប្បច្ច័យ គឺពួកសហេតុកហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងបដិសន្ធិក្ខណៈ ។ អហេតុកធម៌ ជាបច្ច័យនៃអហេតុកធម៌ ដោយ ហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ។