ហេតុសម្បយុត្តទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 79 · ទំព័រ 320

សមនន្តរប្បច្ច័យ មានវារៈ ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ ៩ ក្នុង អញ្ញមញ្ញប្បច្ច័យ មានវារៈ ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ ៩ ក្នុង ឧបនិស្សយប្បច្ច័យ មានវារៈ ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ ៣ ក្នុង បច្ឆាជាតប្បច្ច័យ មានវារៈ ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុង កម្មប្បច្ច័យ មានវារៈ ៤ ក្នុងវិបាកប្បច្ច័យ មានវារៈ ៤ ក្នុងអាហារប្បច្ច័យ មានវារៈ ៤ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ ៤ ក្នុងឈានប្បច្ច័យ មានវារៈ ៤ ក្នុងមគ្គប្បច្ច័យ មានវារៈ ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ ៦ ក្នុង វិប្បយុត្តប្បច្ច័យ មានវារៈ ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ ៩ ក្នុងវិគតប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ ។ បច្ចនីយានុលោម ចប់ សហេតុកទុកៈ ចប់ ៥ ហេតុសម្បយុត្តទុក ៈ បដិច្ចវារៈ ហេតុសម្បយុត្តធម៌ ( ធម៌ដែលប្រកបដោយហេតុ ) អាស្រ័យនូវហេតុសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ជាហេតុសម្បយុត្ត នូវខន្ធ ២ … ក្នុងខណៈនៃបដិ-