ហេតុសហេតុកទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 79 · ទំព័រ 321

សន្ធិ ។ ហេតុវិប្បយុត្តធម៌ ( ធម៌ដែលមិនប្រកបដោយហេតុ ) អាស្រ័យ នូវហេតុសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ជាហេតុសម្បយុត្ត ក្នុងខណៈនៃបដិសន្ធិ ។ បណ្ឌិត គប្បីធ្វើឲ្យពិស្តារតាមដំណើរនេះចុះ ។ ដូចសហេតុកទុកៈដែរ មិនមានការធ្វើ ឲ្យផ្សេងគ្នាឡើយ ។ ហេតុសម្បយុត្តទុកៈ ចប់ ៥ ហេតុសហេតុកទុកៈ បដិច្ចវារៈ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី អាស្រ័យនូវធម៌ជាហេតុផង ប្រកបដោយហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអទោសៈ និងអមោហៈអាស្រ័យនូវអលោភៈ ។ បណ្ឌិតគប្បីចងជាចក្កៈចុះ ។ មោហៈ អាស្រ័យនូវលោភៈ ។ បណ្ឌិតគប្បីចងជាចក្កៈចុះ ។ អទោសៈ និងអមោហៈ អាស្រ័យនូវអលោភៈ ក្នុងខណៈនៃបដិសន្ធិ ។ បណ្ឌិតគប្បីចងជាចក្កៈចុះ ។ ធម៌ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ អាស្រ័យនូវធម៌ជាហេតុផង ប្រកបដោយហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវហេតុ ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ទាំងប្រកបដោយហេតុ តែមិនមែនជាហេតុក្តី អាស្រ័យ នូវធម៌ជាហេតុផង ប្រកបដោយហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអទោសៈ និងអមោហៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវអលោភៈ ។ បណ្ឌិតគប្បីចងជាចក្កៈចុះ ។ មោហៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវ លោភៈ ។ បណ្ឌិតគប្បីចងជាចក្កៈចុះ ។ ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ អាស្រ័យនូវធម៌ ដែលប្រកបដោយ ហេតុ តែមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ដែលប្រកបដោយហេតុ តែមិនមែនជាហេតុ នូវខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ជាហេតុក្តី ប្រក