អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 79 · ទំព័រ 325

ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ព្រោះហេតុប្បច្ច័យ … ក្នុង នបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៩ ក្នុង នអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ ។ អនុលោមប្បច្ចនីយៈ ចប់ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ព្រោះនអធិបតិប្បច្ច័យ … ក្នុង អារម្មណប្បច្ច័យ មានវារៈ ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ ៩ ។ សេចក្តី បំប្រួញ ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះ ចុះ ។ បច្ចនីយានុលោម ចប់ សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ បញ្ញាវារៈ ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយហេតុផង ដោយហេតុប្បច្ច័យ គឺអលោភៈ ជាបច្ច័យនៃ អទោសៈ និងអមោហៈ ដោយហេតុប្បច្ច័យ ដូចបដិច្ចវារៈដែរ ។ ធម៌ជាហេតុ ក្តី ប្រកបដោយហេតុក្តី ជាបច្ច័យនៃធម៌ដែលប្រកបដោយហេតុ តែមិនមែន ជាហេតុ ដោយហេតុប្បច្ច័យ គឺហេតុជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយ ហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ជាហេតុក្តី ប្រកបដោយហេតុ ក្តី ជាបច្ច័យនៃធម៌ជាហេតុផង ប្រកបដោយហេតុផង ទាំងប្រកបដោយហេតុតែ មិនមែនជាហេតុផង ដោយហេតុប្បច្ច័យ គឺអលោភៈជាបច្ច័យនៃអទោសៈ និងអមោហៈផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយហេតុប្បច្ច័យ បណ្ឌិតគប្បី ឲ្យពិស្តារផងចុះ ។