ហេតុហេតុសម្បយុត្តទុកៈ អភិធម្មបិដក ហេតុហេតុសម្បយុត្តទុកៈ

ក្បាលទី 79 · ទំព័រ 340

ហេតុហេតុសម្បយុត្តទុកៈ ចប់ នហេតុសហេតុកទុកៈ ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ អាស្រ័យនូវធម៌ មិនមែនជាហេតុ តែប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ នូវខន្ធ ២ … ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ក្នុងខណៈនៃ បដិសន្ធិ ។ ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ អាស្រ័យនូវ ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធដែលមិនមែនជាហេតុ តែប្រកបដោយ ហេតុ ក្នុងខណៈនៃបដិសន្ធិ ។ ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ក្តី ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុក្តី អាស្រ័យនូវធម៌ មិន មែនជាហេតុ តែប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ ខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ដែលមិនមែនជាហេតុ តែ ប្រកបដោយហេតុ នូវខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ ។ ធម៌មិនមែនជា ហេតុ ទាំងមិនប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទាំងមិន ប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ បេ ។ គឺមហាភូត ៣ អាស្រ័យនូវមហាភូត ១ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យ នូវពួកមហាភូត ។ ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ អាស្រ័យនូវ ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺពួកខន្ធមិនមែនជាហេតុ តែប្រកបដោយហេតុ អាស្រ័យនូវ វត្ថុ ក្នុងខណៈនៃបដិសន្ធិ ។