នហេតុសហេតុកទុកៈ អភិធម្មបិដក បច្ចយវារៈ

ក្បាលទី 79 · ទំព័រ 346

ក្នុងនអារម្មណប្បច្ច័យ មានវារៈ ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងនអនន្តរប្បច្ច័យ និងនសមនន្តរប្បច្ច័យ មានវារៈ ៩ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ ៩ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មាន វារៈ ១ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៥ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ ។ អនុលោមប្បច្ចនីយៈ ចប់ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ព្រោះនហេតុប្បច្ច័យ សេចក្ដីបំប្រួញ … ក្នុងអាហារប្បច្ច័យ មានវារៈ ១ ក្នុងឈានប្បច្ច័យ មាន វារៈ ១ ក្នុងមគ្គប្បច្ច័យ មានវារៈ ១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ ១ ក្នុងវិគតប្បច្ច័យ មានវារៈ ១ ក្នុង អវិគតប្បច្ច័យ មានវារៈ ១ ។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ ។ បច្ចនីយានុលោម ចប់ ឯក្នុងសហជាតវារៈ បណ្ឌិតគប្បីរាប់យ៉ាងនេះដែរ ។ បច្ចយវារៈ ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ពឹងផ្អែកនឹងធម៌ មិនមែនជាហេតុ តែប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ ៣ ។ ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ពឹងផ្អែក នឹងធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺមហាភូត ៣ ពឹងផ្អែកនឹងមហាភូត ១ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ពឹងផ្អែកនឹងពួកមហាភូត ។