អភិធម្មបិដក សំសដ្ឋវារៈ
ក្នុងនហេតុប្បច្ច័យ មានវារៈ ១ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ៣ ។ សេចក្ដីបំប្រួញ ។ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ បច្ចនីយៈ ចប់ និស្សយវារៈ ដូចគ្នានឹងបច្ចយវារៈដែរ ។ សំសដ្ឋវារៈ ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ច្រឡំនឹងធម៌មិន មែនជាហេតុ តែប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ ខន្ធ ១ មិនមែនជាហេតុ តែប្រកបដោយហេតុ … ក្នុងខណៈនៃបដិសន្ធិ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ ១ ក្នុងអនន្តរប្បច្ច័យ មានវារៈ ២ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ២ ក្នុងមគ្គប្បច្ច័យ មានវារៈ ១ ក្នុង អវិគតប្បច្ច័យ មានវារៈ ២ ។ អនុលោម ចប់ ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ច្រឡំនឹង ធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ទើបកើតឡើង ព្រោះន ហេតុប្បច្ច័យ គឺនឹងខន្ធ ១ មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ … ពួកខន្ធមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ក្នុងខណៈនៃបដិសន្ធិ ។