សប្បច្ចយទុកៈ អភិធម្មបិដក បដិច្ចវារៈ
ក្នុងអធិបតិប្បច្ច័យ មានវារៈ ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ ៧ ។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ ។ បច្ចនីយានុលោម ចប់ នហេតុសហេតុកទុកៈ ចប់ ៥ សប្បច្ចយទុកៈ បដិច្ចវារៈ ធម៌ដែលប្រកបដោយបច្ច័យ អាស្រ័យនូវធម៌ដែលប្រកបដោយ បច្ច័យ ទើបកើតឡើងព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ដែលប្រកបដោយបច្ច័យ នូវខន្ធ ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត ១ … ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត ។ ធម៌ដែលប្រកបដោយបច្ច័យ អាស្រ័យនូវធម៌ ដែលប្រកបដោយ បច្ច័យ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ។ សេចក្ដីបំប្រួញ ។ ព្រោះអវិគតប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ។ សេចក្ដីបំប្រួញ ។ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ អនុលោម ចប់ ធម៌ដែលប្រកបដោយបច្ច័យ អាស្រ័យនូវធម៌ ដែលប្រកបដោយ បច្ច័យ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអហេតុកក្ខន្ធ ១ ដែលប្រកបដោយបច្ច័យ នូវខន្ធ ២ … ក្នុងខណៈនៃអហេតុកប្បដិសន្ធិ … ដរាបដល់ពួកអសញ្ញសត្វ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធដែលច្រឡំ ដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ។ សេចក្ដីបំប្រួញ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ១ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ១ ក្នុងនោវិគតប្បច្ច័យ មានវារៈ ១ ។ បច្ចនីយៈ ចប់