អភិធម្មបិដក បញ្ញាវារៈ
ធម៌ដែលប្រកបដោយបច្ច័យ ពឹងផ្អែកនឹងធម៌ដែលប្រកបដោយ បច្ច័យ ទើបកើតឡើងព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ ១ ដែលប្រកបដោយបច្ច័យ វត្ថុ ពឹងផ្អែកនឹងពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធពឹងផ្អែកនឹងវត្ថុ មហាភូត ១ … ពួកខន្ធ ដែល ប្រកបដោយបច្ច័យ ពឹងផ្អែកនឹងវត្ថុ ។ ធម៌ដែលប្រកបដោយបច្ច័យ ពឹងផ្អែកនឹងធម៌ដែលប្រកបដោយ បច្ច័យ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ។ សេចក្ដីបំប្រួញ ។ បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិត គប្បីឲ្យពិស្តារយ៉ាងនេះចុះ ។ ក្នុងវារៈទាំងអស់ មានប្រស្នាតែមួយគត់ ។ បញ្ញាវារៈ ធម៌ដែលប្រកបដោយបច្ច័យ ជាបច្ច័យនៃធម៌ ដែលប្រកបដោយ បច្ច័យ ដោយហេតុប្បច្ច័យ គឺពួកហេតុដែលប្រកបដោយបច្ច័យ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ ធម៌ដែលប្រកបដោយបច្ច័យ ជាបច្ច័យនៃធម៌ ដែលប្រកបដោយ បច្ច័យ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ឧបោសថកម្ម … ពិចារណានូវកុសលនោះ ពិចារណានូវពួកកុសល ដែល ធ្លាប់សន្សំហើយ ក្នុងកាលមុន ចេញអំពីឈាន ហើយពិចារណានូវឈាន ពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ពិចារណានូវផល នូវ ពួកកិលេសដែលលះបង់ហើយ … ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិន ហើយ ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន នូវ ចក្ខុ … នូវវត្ថុ … នូវពួកខន្ធដែលប្រកបដោយបច្ច័យ ថាមិនទៀង … ទោមនស្សក ើតឡើង បុគ្គលឃើញនូវរូបដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ ដឹងនូវចិត្តរបស់បុគ្គលដែលប្រកបដោយចិត្ត ដែលប្រកបដោយបច្ច័យ ដោយចេតោបរិយញ្ញាណ អាកាសាន