សង្ខតទុកៈ អភិធម្មបិដក បដិច្ចវារៈ
ក្បាលទី 79 · ទំព័រ 375
សង្ខតទុកៈ បដិច្ចវារៈ សង្ខតធម៌ ( ធម៌ដែលមានបច្ច័យតាក់តែង ) អាស្រ័យនូវ សង្ខតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូប ក្តី អាស្រ័យនូវសង្ខតក្ខន្ធ ១ ក្នុងខណៈនៃបដិសន្ធិ វត្ថុអាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត ១ … ចិត្តសមុដ្ឋានរូប កដត្តារូប និង ឧបាទារូប អាស្រ័យនូវពួកមហាភូត ។ សប្បច្ចយទុកៈ ដូចទុកៈនេះដែរ បណ្ឌិតគប្បីធ្វើនូវទុកៈនេះ ឲ្យដូចសប្បច្ចយទុកៈចុះ មិនមានការធ្វើឲ្យផ្សេង គ្នាទេ ។ សង្ខតទុកៈ ចប់