សនិទស្សនទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 79 · ទំព័រ 376

សនិទស្សនទុកៈ បដិច្ចវារៈ អនិទស្សនធម៌ ( ធម៌ដែលមិនប្រកបដោយការឃើញ ) អាស្រ័យនូវអនិទស្សនធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបជាអនិទស្សនៈក្តី អាស្រ័យនូវអនិទស្សនក្ខន្ធ ១ នូវខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ ៣ ក្តី កដត្តារូបជាអនិទស្សនៈក្តី អាស្រ័យនូវ អនិទស្សនក្ខន្ធ ១ នូវខន្ធ ២ … វត្ថុអាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវ វត្ថុ មហាភូត ១ … ចិត្តសមុដ្ឋានរូបជាអនិទស្សនៈ កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត ។ សនិទស្សនធម៌ ( ធម៌ដែលប្រកបដោយការឃើញ ) អាស្រ័យនូវអនិទស្សនធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ ចិត្តសមុដ្ឋានរូបជាសនិទស្សនៈ អាស្រ័យនូវពួកខន្ធ ជាអនិទស្សនៈ ក្នុង ខណៈនៃបដិសន្ធិ ចិត្តសមុដ្ឋានរូប ជាសនិទស្សនៈ កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត ។ សនិទស្សនធម៌ក្តី អនិទស្សនធម៌ក្តី អាស្រ័យ នូវអនិទស្សនធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបជាសនិទស្សនៈ និងអនិទស្សនៈក្តី អាស្រ័យនូវអនិទស្សនក្ខន្ធ ១ នូវខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ ចិត្តសមុដ្ឋានរូបជាសនិទស្សនៈ និង អនិទស្សនៈ កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត ។ អនិទស្សនធម៌ អាស្រ័យនូវអនិទស្សនធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវអនិទស្សនក្ខន្ធ ១ នូវខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ ។