អភិធម្មបិដក បច្ចយវារៈ

ក្បាលទី 79 · ទំព័រ 380

ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៣ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ ១ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៣ ក្នុង នសម្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ១ ក្នុង នោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ អនុលោមប្បច្ចនីយៈ ចប់ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ១ ក្នុង សហជាតប្បច្ច័យ មានវារៈ ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ ១ ក្នុង និស្សយប្បច្ច័យ មានវារៈ ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ ១ ក្នុង បុរេជាតប្បច្ច័យ មានវារៈ ១ ក្នុងអាសេវនប្បច្ច័យ មានវារៈ ១ ក្នុង កម្មប្បច្ច័យ មានវារៈ ៣ សេចក្ដីបំប្រួញ … ក្នុងឈានប្បច្ច័យ មានវារៈ ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ ១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ ១ ក្នុង វិប្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ ១ ក្នុងវិគតប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ បច្ចនីយានុលោម ចប់ បច្ចយវារៈ អនិទស្សនធម៌ ពឹងផ្អែកនឹងអនិទស្សនធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបជាអនិទស្សនៈក្តី ពឹងផ្អែក នឹងអនិទស្សនក្ខន្ធ ១ នឹងខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ វត្ថុពឹងផ្អែកនឹង ពួកខន្ធ ពួកខន្ធពឹងផ្អែកនឹងវត្ថុ ពឹងផ្អែកនឹងមហាភូត ១ … ចិត្តសមុដ្ឋានរូប ជាអនិទស្សនៈ កដត្តារូប និងឧបាទារូប ពឹងផ្អែកនឹងពួកមហាភូត ពួកអនិទស្សនក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ។