អភិធម្មបិដក សំសដ្ឋវារៈ

ក្បាលទី 79 · ទំព័រ 382

អនិទស្សនៈ ពឹងផ្អែកនឹងវត្ថុ មោហៈដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយ ឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង វត្ថុផង ។ ឯប្រស្នាទាំង ២ ក្រៅនេះ បណ្ឌិតគប្បីធ្វើចុះ ។ សេចក្ដីបំប្រួញ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៣ ក្នុងនអារម្មណប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ បច្ចនីយៈ ចប់ ក្នុងនអារម្មណប្បច្ច័យ មានវារៈ ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនកម្មប្បច្ច័យ មានវារៈ ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ១ ក្នុង នោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ អនុលោមប្បច្ចនីយៈ ចប់ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ព្រោះនហេតុប្បច្ច័យ … ក្នុងមគ្គប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ បច្ចនីយានុលោម ចប់ ឯនិស្សយវារៈ បណ្ឌិតគប្បីធ្វើយ៉ាងនេះដែរ ។ សំសដ្ឋវារៈ អនិទស្សនធម៌ ច្រឡំនឹងអនិទស្សនធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងខន្ធ ១ ជាអនិទស្សនៈ នឹងខន្ធ ២ …