អភិធម្មបិដក បញ្ញាវារៈ
មានបដិសន្ធិដែរ ។ អនិទស្សនធម៌ ច្រឡំនឹងអនិទស្សនធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ។ បទទាំងអស់បណ្ឌិតគប្បីធ្វើ មួយអន្លើដោយការរាប់ នូវសប្បច្ចយៈទាំងឡាយ យ៉ាងនេះចុះ ។ សម្បយុត្តវារៈ ដូចសំសដ្ឋវារៈដែរ ។ បញ្ញាវារៈ អនិទស្សនធម៌ ជាបច្ច័យនៃអនិទស្សនធម៌ ដោយហេតុប្បច្ច័យ គឺពួកអនិទស្សនហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបជាអនិទស្សនៈផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ អនិទស្សនធម៌ ជាបច្ច័យនៃសនិទស្សនធម៌ ដោយហេតុប្បច្ច័យ គឺពួក អនិទស្សនហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាសនិទស្សនៈ ដោយ ហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ អនិទស្សនធម៌ ជាបច្ច័យនៃ សនិទស្សនធម៌ផង នៃអនិទស្សនធម៌ផង ដោយហេតុប្បច្ច័យ គឺពួកអនិទស្សនហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជា សនិទស្សនៈ និងជាអនិទស្សនៈផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ សនិទស្សនធម៌ ជាបច្ច័យនៃអនិទស្សនធម៌ ដោយអារម្មណប្បច្ច័យ គឺនូវសនិទស្សនរូប ថាមិនទៀង … ទោមនស្សកើតឡើង ដោយ ទិព្វចក្ខុ … រូបាយតនៈជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយអារម្មណប្បច្ច័យ ពួក សនិទស្សនក្ខន្ធ ជាបច្ច័យនៃការពិចារណានូវឥទ្ធិវិធញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ ។ អនិទស្សនធម៌ ជាបច្ច័យនៃអនិទស្សនធម៌ ដោយអារម្មណប្បច្ច័យ គឺទាន … សីល … ឧបោសថកម្ម … ពិចារណានូវកុសលនោះ ពិចារណានូវពួកកុសល ដែល ធ្លាប់សន្សំហើយ ក្នុងកាលមុន ចេញអំពីឈាន ពិចារណានូវឈាន ពួក ព្រះអរិយៈចេញអំពីមគ្គ ពិចារណានូវមគ្គ ពិចារណានូវផល ពិចារណានូវ ព្រះនិព្វាន ឯព្រះនិព្វានជាបច្ច័យនៃការពិចារណា នូវគោត្រភ