សប្បដិឃទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 79 · ទំព័រ 395

បច្ឆាជាតប្បច្ច័យ មានវារៈ ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ ៣ ក្នុង កម្មប្បច្ច័យ មានវារៈ ៣ សេចក្ដីបំប្រួញ … ក្នុងមគ្គប្បច្ច័យ មានវារៈ ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុង អត្ថិប្បច្ច័យ មានវារៈ ៥ ក្នុងនត្ថិប្បច្ច័យ មានវារៈ ១ ក្នុងវិគតប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ បច្ចនីយានុលោម ចប់ សនិទស្សនទុកៈ ចប់ ៥ សប្បដិឃទុកៈ បដិច្ចវារៈ សប្បដិឃធម៌ ( ធម៌ដែលប្រកបដោយការប៉ះពាល់ ) អាស្រ័យនូវសប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមហាភូត ២ អាស្រ័យនូវមហាភូត ១ ដែលជាសប្បដិឃៈ ( មហាភូត ) ១ អាស្រ័យនូវមហាភូត ២ … ចិត្តសមុដ្ឋានរូបដែលជាសប្បដិឃៈ កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូតដែលជាសប្បដិឃៈ ចក្ខាយតនៈ និង រសាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈ ។ អប្បដិឃធម៌ ( ធម៌ដែលមិន ប្រកបដោយការប៉ះពាល់ ) អាស្រ័យនូវសប្បដិឃធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺអាបោធាតុ អាស្រ័យនូវពួកមហាភូត ដែលជាសប្បដិឃៈ ចិត្តសមុដ្ឋានរូបដែលជាអប្បដិឃៈ កដត្តារូប និងឧបាទារូប អាស្រ័យនូវពួក មហាភូតជាសប្បដិឃៈ អាបោធាតុ ឥត្ថ្រិន្ទិយ និងកពឡិង្ការាហារ អាស្រ័យ នូវផោដ្ឋព្វាយតនៈ ។ សប្បដិឃធម៌ក្តី អប្បដិឃធម៌ក្តី អាស្រ័យនូវសប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមហាភូត ២ ក្តី អាបោធាតុក្តី អាស្រ័យនូវមហាភូត ១ ជាសប្បដិឃៈ នូវមហាភូត ២ … ចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ និងជាអប្បដិឃៈ កដត្តារូប និងឧបាទារូប អាស្រ័យនូវពួក មហាភូតជាសប្បដិឃៈ ចក្ខាយតនៈ រសាយតនៈ អាបោធាតុ ឥត្ថ្រិន្ទិយ និងកពឡិង្ការាហារ អាស្រ័យនូវផោដ្ឋព្វាយតនៈ ។