អភិធម្មបិដក បច្ចយវារៈ

ក្បាលទី 79 · ទំព័រ 402

ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ១ ក្នុង សហជាតប្បច្ច័យ មានវារៈ ១ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ ៦ ក្នុង និស្សយប្បច្ច័យ មានវារៈ ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ ១ ក្នុង បុរេជាតប្បច្ច័យ មានវារៈ ១ ក្នុងអាសេវនប្បច្ច័យ មានវារៈ ១ ក្នុង កម្មប្បច្ច័យ មានវារៈ ៩ ។ សេចក្ដីបំប្រួញ … ក្នុងមគ្គប្បច្ច័យ មានវារៈ ១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ក្នុង អត្ថិប្បច្ច័យ មានវារៈ ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ ១ ក្នុងវិគតប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ បច្ចនីយានុលោម ចប់ ឯសហជាតវារៈ ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ បច្ចយវារៈ សប្បដិឃធម៌ ពឹងផ្អែកនឹងសប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ ៣ ។ អប្បដិឃធម៌ ពឹងផ្អែកនឹងអប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបជាអប្បដិឃៈក្តី ពឹងផ្អែកនឹងខន្ធ ១ ជាអប្បដិឃៈ នឹងខន្ធ ២ … ចិត្តសមុដ្ឋានរូប ជាអប្បដិឃៈ កដត្តារូប និងឧបាទារូប ពឹងផ្អែកនឹងអាបោធាតុ ក្នុងខណៈនៃ បដិសន្ធិ ឥត្ថ្រិន្ទិយ និងកពឡិង្ការាហារ ពឹងផ្អែកនឹងអាបោធាតុ ពួកខន្ធជា អប្បដិឃៈ ពឹងផ្អែកនឹងវត្ថុ ។ បញ្ញា ៥ យ៉ាង ដ៏សេសសល់ ប្រហែលគ្នា នឹងបដិច្ចវារៈដែរ ។ អប្បដិឃធម៌ ពឹងផ្អែកនឹងសប្បដិឃធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ។ អប្បដិឃធម៌ ពឹងផ្អែកនឹងអប្បដិឃធម៌ ទើប កើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ ៣ ពឹងផ្អែកនឹងខ