អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 79 · ទំព័រ 404

ចុះ ។ និស្សយវារៈ ប្រហែលគ្នានឹងបច្ចយវារៈដែរ ។ ឯក្នុងសំសដ្ឋវារៈ ក្នុង បច្ច័យទាំងអស់ សុទ្ធតែមានវារៈ ១ សេចក្ដីបំប្រួញ ។ ព្រោះអវិគតប្បច្ច័យ មានបញ្ញាតែ ១ គត់ ។ វារៈទាំង ២ បណ្ឌិតគប្បីធ្វើចុះ ។ បញ្ញាវារៈ អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុជាអប្បដិឃៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបជាអប្បដិឃៈផង ដោយហេតុប្បច្ច័យ មានបដិសន្ធិ ។ អប្បដិឃធម៌ ជាបច្ច័យនៃសប្បដិឃធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុជាអប្បដិឃៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ ដោយហេតុប្បច្ច័យ មានបដិសន្ធិ ។ អប្បដិឃធម៌ ជាបច្ច័យនៃសប្បដិឃធម៌ផង នៃអប្បដិឃធម៌ផង ដោយហេតុប្បច្ច័យ គឺពួកហេតុជាអប្បដិឃៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ផង នៃពួកចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ និងជាអប្បដិឃៈផង ដោយ ហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ សប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយអារម្មណប្បច្ច័យ គឺ ( បុគ្គល ) នូវចក្ខុ … នូវពួកផោដ្ឋព្វៈ ថាមិនទៀង … ទោមនស្សកើតឡើង បុគ្គលឃើញនូវរូបដោយទិព្វចក្ខុ ឮនូវសំឡេងដោយ ទិព្វសោតធាតុ រូបាយតនៈ ( ជាបច្ច័យ ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ( ជាបច្ច័យ ) នៃកាយវិញ្ញាណ ពួកខន្ធជាសប្បដិឃៈ ជាបច្ច័យនៃការ ពិចារណានូវឥទ្ធិវិធញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ ។ អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយ អារម្មណប្បច្ច័យ គឺ ( បុគ្គល ) ទាន … សីល … ធ្វើឧបោសថកម្ម ពិចារណានូវកុសលនោះ ពិចារណានូវពួកកុសល ដែលធ្លាប់សន្សំហើយ ក្នុង កាលមុន ចេញអំពីឈាន ពិចារណានូវឈាន ពួកព្រះអរិយៈចេញអំពីមគ្គ ពិចារណានូវមគ្គ ពិចារ