រូបិទុកៈ អភិធម្មបិដក បដិច្ចវារៈ
សេចក្ដីបំប្រួញ … ក្នុងនអនន្តរប្បច្ច័យ មានវារៈ ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ ៣ សេចក្ដីបំប្រួញ … ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុង នវិប្បយុត្តប្បច្ច័យ មានវារៈ ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុង នោវិគតប្បច្ច័យ មានវារៈ ៣ ។ អនុលោមប្បច្ចនីយៈ ចប់ ក្នុងអារម្មណប្បច្ច័យ មានវារៈ ២ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ ៤ ។ អនុលោមមាតិកា បណ្ឌិតគប្បីរាប់ ចុះ ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ បច្ចនីយានុលោម ចប់ សប្បដិឃទុកៈ ចប់ ៥ រូបិទុកៈ បដិច្ចវារៈ រូបិធម៌ ( ធម៌ដែលមានរូប ) អាស្រ័យនូវរូបិធម៌ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺមហាភូត ៣ អាស្រ័យនូវមហាភូត ១ នូវ មហាភូត ២ … ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួក មហាភូត ។ អរូបិធម៌ ( ធម៌ដែលមិនមានរូប ) អាស្រ័យនូវរូបិធម៌ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកអរូបិក្ខន្ធ អាស្រ័យនូវវត្ថុ ក្នុងខណៈ នៃបដិសន្ធិ ។ រូបិធម៌ក្តី អរូបិធម៌ក្តី អាស្រ័យនូវរូបិធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកអរូបិក្ខន្ធ អាស្រ័យនូវវត្ថុ ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវពួកមហាភូត ។ អរូបិធម៌ អាស្រ័យនូវអរូបិធម៌ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវអរូបិក្ខន្ធ ១ នូវខន្ធ ២ … មានបដិសន្ធិដែរ ។