អភិធម្មបិដក បច្ចយវារៈ

ក្បាលទី 79 · ទំព័រ 421

ក្នុងអារម្មណប្បច្ច័យ មានវារៈ ៣ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ៣ ក្នុង សហជាតប្បច្ច័យ មានវារៈ ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ ៦ ក្នុង និស្សយប្បច្ច័យ មានវារៈ ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ ៣ ក្នុង បុរេជាតប្បច្ច័យ មានវារៈ ១ ក្នុងអាសេវនប្បច្ច័យ មានវារៈ ១ ក្នុង កម្មប្បច្ច័យ មានវារៈ ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងអាហារប្បច្ច័យ មានវារៈ ៩ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ ៩ ក្នុងឈានប្បច្ច័យ មានវារៈ ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ ១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុង វិប្បយុត្តប្បច្ច័យ មានវារៈ ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងវិគតប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ បច្ចនីយានុលោម ចប់ ឯសហជាតវារៈ ដូចគ្នានឹងបដិច្ចវារៈដែរ ។ បច្ចយវារៈ រូបិធម៌ ពឹងផ្អែកនឹងរូបិធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមហាភូត ១ … ដូចបដិច្ចវារៈដែរ ។ អរូបិធម៌ ពឹងផ្អែកនឹងរូបិធម៌ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកអរូបិក្ខន្ធ ពឹងផ្អែកនឹងវត្ថុ មានបដិសន្ធិ ដែរ ។ រូបិធម៌ក្តី អរូបិធម៌ក្តី ពឹងផ្អែកនឹងរូបិធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺអរូបិក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួក មហាភូត មានបដិសន្ធិដែរ ។ ប្រស្នាដ៏សេស និងបវត្តិប្បដិសន្ធិ បណ្ឌិត គប្បីចែកយ៉ាងនេះចុះ ។