អភិធម្មបិដក បញ្ញាវារៈ
គឺខន្ធ ៣ ច្រឡំនឹងអរូបិក្ខន្ធ ១ នឹងខន្ធ ២ … មានបដិសន្ធិដែរ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ បច្ចនីយៈក្តី វារៈ ៣ ក្តី ការរាប់ក្តី សម្បយុត្តវារៈក្តី ទាំងអស់នេះ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ មានបញ្ញាតែ ១ បុណ្ណោះទេ ។ បញ្ញាវារៈ អរូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយហេតុប្បច្ច័យ គឺ ពួកអរូបិហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ មាន បដិសន្ធិដែរ ។ អរូបិធម៌ ជាបច្ច័យនៃរូបិធម៌ ដោយហេតុប្បច្ច័យ គឺពួក អរូបិហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ មានបដិសន្ធិ ដែរ ។ អរូបិធម៌ ជាបច្ច័យនៃរូបិធម៌ផង នឹងអរូបិធម៌ផង ដោយហេតុប្បច្ច័យ គឺពួកអរូបិហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នឹងពួកចិត្តសមុដ្ឋានរូប ផង ដោយហេតុប្បច្ច័យ មានបដិសន្ធិដែរ ។ រូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយអារម្មណប្បច្ច័យ គឺ នូវចក្ខុ … នូវវត្ថុ ឥត្ថ្រិន្ទិយ បុរិស្រិន្ទិយ ជីវិត្រិន្ទិយ អាបោធាតុ … នូវ កពឡិង្ការាហារ ថាមិនទៀង … ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេងដោយទិព្វសោតធាតុ រូបាយតនៈ ជាបច្ច័យនៃ ចក្ខុវិញ្ញាណ ដោយអារម្មណប្បច្ច័យ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអារម្មណប្បច្ច័យ ពួករូបិក្ខន្ធ ជាបច្ច័យនៃការពិចារណានូវ ឥទ្ធិវិធញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយ អារម្មណប្បច្ច័យ ។ អរូបិធម៌ ជាបច្ច័យនៃអរូបិធម៌ ដោយអារម្មណប្បច្ច័យ គឺទាន … សីល … ឧបោសថកម្ម … ហើយពិចារណានូវកុសលនោះ ពិចារណានូវពួកកុសល ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន អំពីឈាន … ពួក ព្រះអរិយៈ អំពីមគ្គ … ហើយពិចារណានូវផល ព្រះនិព្វាន