លោកិយទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 79 · ទំព័រ 436

ក្នុងអារម្មណប្បច្ច័យ មានវារៈ ២ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ ៤ អនុលោមមាតិកា បណ្ឌិតគប្បីធ្វើចុះ … ក្នុង អវិគតប្បច្ច័យ មានវារៈ ៧ ។ បច្ចនីយានុលោម ចប់ រូបិទុកៈ ចប់ ៥ លោកិយទុកៈ បដិច្ចវារៈ លោកិយធម៌ អាស្រ័យនូវលោកិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវលោកិយក្ខន្ធ ១ នូវខន្ធ ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួក ខន្ធអាស្រ័យនូវវត្ថុ មហាភូត ១ … ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប អាស្រ័យនូវពួកមហាភូត ។ លោកុត្តរធម៌ អាស្រ័យនូវលោកុត្តរធម៌ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវលោកុត្តរក្ខន្ធ ១ នូវ ខន្ធ ២ ។ លោកិយធម៌ អាស្រ័យនូវលោកុត្តរធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកលោកុត្តរក្ខន្ធ ។ លោកិយធម៌ក្តី លោកុត្តរធម៌ក្តី អាស្រ័យនូវលោកុត្តរធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវលោកុត្តរក្ខន្ធ ១ នូវខន្ធ ២ ។ លោកិយធម៌ អាស្រ័យនូវលោកិយធម៌ផង នូវលោកុត្តរធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវ ពួកលោកុត្តរក្ខន្ធផង នូវពួកមហាភូតផង ។ សេចក្ដីបំប្រួញ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ២ ក្នុងសហជាតប្បច្ច័យ មានវារៈ ៥ ក្នុង អញ្ញមញ្ញប្បច្ច័យ មានវារៈ ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ ៥ ក្នុង ឧបនិស្សយប្បច្ច័យ មានវារៈ ២ ក្នុងបុរេជាតប្បច្ច័យ មានវ