អភិធម្មបិដក បច្ចយវារៈ
វារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ អនុលោមប្បច្ចនីយៈ ចប់ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ ១ ។ សេចក្ដីបំប្រួញ ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ បច្ចនីយានុលោម ចប់ សហជាតវារៈ ដូចគ្នានឹងបដិច្ចវារៈដែរ ។ បច្ចយវារៈ លោកិយធម៌ ពឹងផ្អែកនឹងលោកិយធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺពឹងផ្អែកនឹងលោកិយក្ខន្ធ ១ ។ សេចក្ដីបំប្រួញ ។ មហាភូត ១ … ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ពឹងផ្អែកនឹងពួកមហាភូត ពួក លោកិយក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ។ លោកុត្តរធម៌ ពឹងផ្អែកនឹងលោកិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកលោកុត្តរក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ។ លោកិយធម៌ក្តី លោកុត្តរធម៌ក្តី ពឹងផ្អែកនឹងលោកិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកលោកុត្តរក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែក នឹងពួកមហាភូត ។ លោកុត្តរធម៌ ពឹងផ្អែកនឹងលោកុត្តរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ ៣ ។ លោកិយធម៌ ពឹងផ្អែកនឹង លោកិយធម៌ផង នឹងលោកុត្តរធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកលោកុត្តរក្ខន្ធផង នឹងពួកមហាភូតផង ។ លោកុត្តរធម៌ ពឹងផ្អែកនឹងលោកិយធម៌ផង នឹងលោកុត្តរធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ពឹងផ្អែកនឹងលោកុត្តរក្ខន្ធ ១ ផង នឹង វត្ថុផង នឹងខន្ធ ២ ។ លោកិយធម៌ក្តី លោកុត្តរធម៌ក្តី ពឹងផ្អែកនឹង លោកិយធម៌ផង នឹងលោកុត្តរធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ ខន្ធ ៣ ពឹងផ្អែកនឹងលោកុត្តរក្ខន្ធ ១ ផង នឹងវត្ថុផង នឹងខន្ធ ២ … ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកលោកុត្តរក្ខន្ធផង នឹងពួ