អភិធម្មបិដក បញ្ញាវារៈ
អនុលោមប្បច្ចនីយៈ ចប់ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ បច្ចនីយានុលោម ចប់ សំសដ្ឋវារៈ លោកិយធម៌ ច្រឡំនឹងលោកិយធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងលោកិយក្ខន្ធ ១ នឹងខន្ធ ២ … ក្នុងខណៈ នៃបដិសន្ធិ ។ លោកុត្តរធម៌ ច្រឡំនឹងលោកុត្តរធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងលោកុត្តរក្ខន្ធ ១ នឹងខន្ធ ២ ។ សំសដ្ឋវារៈ បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះ ជាមួយនឹងការរាប់ទាំងឡាយ មានបញ្ញា ២ ។ សម្បយុត្តវារៈ ដូចគ្នានឹងសំសដ្ឋវារៈដែរ ។ បញ្ញាវារៈ លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយហេតុប្បច្ច័យ គឺពួកលោកិយហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ លោកុត្តរធម៌ ជាបច្ច័យ នៃលោកុត្តរធម៌ ដោយហេតុប្បច្ច័យ គឺមានវារៈ ៣ ។ លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយអារម្មណប្បច្ច័យ គឺ ( បុគ្គល ) ទាន … សីល … ធ្វើនូវឧបោសថកម្ម ហើយ ពិចារណានូវកុសលនោះ ពិចារណានូវពួកកុសលដែលសន្សំទុកហើយ ក្នុង កាលមុន អំពីឈាន … ពួកព្រះអរិយៈ ពិចារណានូវគោត្រភូ ពិចារណានូវ វោទានៈ ពិចារណានូវពួកកិលេស ដែលលះបង់ហើយ ពិចារណានូវពួក កិលេសដែលសង្កត់សង្កិនហើយ ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន នូវចក្ខុ … នូវវត្ថុ … នូវពួកលោកិយក្ខន្ធ ថាមិនទៀង … ទោមនស្ស កើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេងដោយ ទិព្វសោតធាតុ ដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយលោកិយចិត្ត ដោយ ចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ ( ជាបច្ច័យ ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្