កេនចិ វិញ្ញេយ្យទុកៈ អភិធម្មបិដក បដិច្ចវារៈ
ក្នុងអធិបតិប្បច្ច័យ មានវារៈ ៤ អនុលោមមាតិកា បណ្ឌិតគប្បីធ្វើចុះ … ក្នុង អវិគតប្បច្ច័យ មានវារៈ ៧ ។ បច្ចនីយានុលោម ចប់ លោកិយទុកៈ ចប់ ៥ កេនចិ វិញ្ញេយ្យទុកៈ បដិច្ចវារៈ ធម៌ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយ ( មាន ចក្ខុវិញ្ញាណជាដើម ) អាស្រ័យនូវធម៌ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណ ណាមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូប ក្តី អាស្រ័យនូវខន្ធ ១ ដែលបុគ្គលត្រូវដឹងដោយវិញ្ញាណណាមួយ នូវខន្ធ ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវ វត្ថុ មហាភូត ៣ អាស្រ័យនូវមហាភូត ១ ចិត្តសមុដ្ឋានរូប កដត្តារូប និង ឧបាទារូប អាស្រ័យនូវពួកមហាភូត ។ ធម៌ដែលបុគ្គលត្រូវដឹង ដោយ វិញ្ញាណណាមួយ អាស្រ័យនូវធម៌ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ដែលបុគ្គលមិនត្រូវដឹង ដោយវិញ្ញាណណាមួយក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ដែល បុគ្គលត្រូវដឹងដោយវិញ្ញាណណាមួយ នូវខន្ធ ២ … វត្ថុ អាស្រ័យនូវពួក ខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ នូវមហាភូត ១ … ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត ។ ធម៌ដែល បុគ្គលត្រូវដឹងដោយវិញ្ញាណណាមួយក្តី ធម៌ដែលបុគ្គលមិនត្រូវដឹង ដោយ វិញ្ញាណណាមួយក្តី អាស្រ័យនូវធម៌ ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណ ណាមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ដែលបុគ្គលត្រូវដឹង ដោយវិញ្ញាណណាមួយក្តី មិនត្រូវដឹងដោយវិញ្ញាណណាមួយក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ដែលបុគ្គលត្រូវដឹងដោយវិញ្ញាណណាមួយ នូវខន្ធ ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈ