អាសវទុកៈ អភិធម្មបិដក បដិច្ចវារៈ
វារៈ ៩ ។ បច្ចនីយៈ ចប់ វារៈ ៤ ក្តី ការរាប់ក្តី ( ចប់ ) បរិបូណ៌ ដោយប្រការយ៉ាងនេះ ។ កេនចិ វិញ្ញេយ្យទុកៈ ចប់ ៥ អាសវទុកៈ បដិច្ចវារៈ អាសវធម៌ អាស្រ័យនូវអាសវធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺទិដ្ឋាសវៈ អវិជ្ជាសវៈ អាស្រ័យនូវកាមាសវៈ កាមាសវៈ អវិជ្ជាសវៈ អាស្រ័យនូវទិដ្ឋាសវៈ កាមាសវៈ ទិដ្ឋាសវៈ អាស្រ័យនូវអវិជ្ជាសវៈ អវិជ្ជាសវៈ អាស្រ័យនូវភវាសវៈ អវិជ្ជាសវៈ អាស្រ័យនូវទិដ្ឋាសវៈ បណ្ឌិត គប្បីចងចក្កៈម្តងមួយៗ ផងចុះ ។ នោអាសវធម៌ ( ធម៌ដែលមិនមានអាសវៈ ) អាស្រ័យនូវអាសវធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ ពួកអាសវសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអាសវៈ ។ អាសវធម៌ក្តី នោអាសវធម៌ក្តី អាស្រ័យនូវអាសវធម៌ ទើបកើតឡើងព្រោះ ហេតុប្បច្ច័យ គឺទិដ្ឋាសវៈក្តី អវិជ្ជាសវៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋារូបក្តី អាស្រ័យនូវកាមាសវៈ ។ បណ្ឌិតគប្បីចងជាចក្កៈចុះ ។ នោអាសវធម៌ អាស្រ័យនូវនោអាសវធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវនោអាសវក្ខន្ធ ១ នូវខន្ធ ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធ អាស្រ័យនូវវត្ថុ មហាភូត ១ … ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួក មហាភូត ។ អាសវធម៌ អាស្រ័យនូវនោអាសវធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺអាសវៈ ៤ អាស្រ័យនូវពួកនោអាសវក្ខន្ធ ។ អាសវធម៌ក្តី នោអាសវធម៌ក្តី អាស្រ័យនូវនោអាសវធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺអាសវក្ខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវនោអាសវក្ខន្ធ ១ នូវខន្ធ ២ ។ អាសវធម៌ អាស្រ័យនូវអាសវធម៌ផង នូវនោអាសវធម៌ ផង ទ