អភិធម្មបិដក បច្ចយវារៈ
ក្នុងអារម្មណប្បច្ច័យ មានវារៈ ២ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ ២ ក្នុងវិបាកប្បច្ច័យ មានវារៈ ១ ក្នុង មគ្គប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ បច្ចនីយានុលោម ចប់ សហជាតវារៈ ដូចគ្នានឹងបដិច្ចវារៈដែរ ។ បច្ចយវារៈ អាសវធម៌ ពឹងផ្អែកនឹងអាសវធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺអាសវមូលកៈ និងវារៈ ៣ ដូចគ្នានឹងបដិច្ចវារៈដែរ ។ នោអាសវធម៌ ពឹងផ្អែកនឹងនោអាសវធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនោអាសវក្ខន្ធ ១ នឹងខន្ធ ២ … វត្ថុ ពឹងផ្អែកនឹងពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ពឹងផ្អែកនឹងពួកមហាភូត ពួកនោអាសវក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ។ អាសវធម៌ ពឹងផ្អែកនឹងនោអាសវធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកអាសវៈ ពឹងផ្អែកនឹងនោអាសវក្ខន្ធ ពួក អាសវៈ ពឹងផ្អែកនឹងវត្ថុ ។ អាសវធម៌ក្តី នោអាសវធម៌ក្តី ពឹងផ្អែកនឹង នោអាសវធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអាសវក្ខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនោអាសវក្ខន្ធ ១ នឹងខន្ធ ២ … ពួកអាសវៈ ក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ ។ អាសវធម៌ ពឹងផ្អែកនឹងអាសវ- ធម៌ផង នឹងនោអាសវធម៌ផង ទើបកើតឡើងព្រោះហេតុប្បច្ច័យ គឺទិដ្ឋាសវៈ អវិជ្ជាសវៈ ពឹងផ្អែកនឹងកាមាសវៈផង នឹងពួកសម្បយុត្តកក្ខន្ធផង ។ ចក្កៈ ។ ទិដ្ឋាសវៈ អវិជ្ជាសវៈ ពឹងផ្អែកនឹងកាមាសវៈផង នឹងវត្ថុផង ។ ចក្កៈ ។ នោអាសវធម៌ ពឹងផ្អែកនឹងអាសវធម៌ផង នឹងនោអាសវធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកន