អភិធម្មបិដក សំសដ្ឋវារៈ

ក្បាលទី 79 · ទំព័រ 466

ពួកអសញ្ញសត្វ ។ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែក នឹងកាយាយតនៈ ពួកនោអាសវក្ខន្ធ ជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ ។ អាសវធម៌ ពឹងផ្អែកនឹងនោអាសវធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ២ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុង នោវិគតប្បច្ច័យ មានវារៈ ៣ ។ ការរាប់ទាំងអស់ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ ។ និស្សយវារៈ ដូចគ្នានឹងបច្ចយវារៈដែរ ។ សំសដ្ឋវារៈ អាសវធម៌ ច្រឡំនឹងអាសវធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺទិដ្ឋាសវៈ និងអវិជ្ជាសវៈ ច្រឡំនឹងកាមាសវៈ ។ ចក្កៈ ។ សេចក្ដីបំប្រួញ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។