អភិធម្មបិដក បញ្ញាវារៈ
ក្នុងនហេតុប្បច្ច័យ មានវារៈ ២ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុង នវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនឈានប្បច្ច័យ មានវារៈ ១ ក្នុង នមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ។ ការរាប់ក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងសំសដ្ឋវារៈដែរ ។ បញ្ញាវារៈ អាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយហេតុប្បច្ច័យ គឺ កាមាសវៈ ជាបច្ច័យនៃទិដ្ឋាសវៈ និងអវិជ្ជាសវៈ ដោយហេតុប្បច្ច័យ ភវាសវៈ ជាបច្ច័យនៃអវិជ្ជាសវៈ ដោយហេតុប្បច្ច័យ ។ ចក្កៈ ។ អាសវធម៌ ជាបច្ច័យ នៃនោអាសវធម៌ ដោយហេតុប្បច្ច័យ គឺពួកអាសវហេតុ ជាបច្ច័យនៃ ពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ អាសវធម៌ ជាបច្ច័យនៃអាសវធម៌ផង នៃនោអាសវធម៌ផង ដោយហេតុប្បច្ច័យ គឺកាមាសវៈ ជាបច្ច័យនៃទិដ្ឋាសវៈផង នៃអវិជ្ជាសវៈផង នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ នោអាសវធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយហេតុប្បច្ច័យ គឺពួកនោអាសវហេតុជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ មាន បដិសន្ធិដែរ ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយហេតុប្បច្ច័យ គឺ ពួកនោអាសវហេតុ ជាបច្ច័យនៃពួកសម្បយុត្តកាសវៈ ដោយហេតុប្បច្ច័យ ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ផង នៃនោអាសវធម៌ផង ដោយ ហេតុប្បច្ច័យ គឺពួកនោអាសវហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃ ពួកអាសវៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ អាសវធម៌ក្តី នោអាសវធម៌ក្តី ជាបច្ច័យនៃ