សាសវទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 79 · ទំព័រ 483

ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ អនុលោមបទទាំងឡាយ ( ចប់ ) បរិបូណ៌ ( តែបុណ្ណេះ ) … ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ បច្ចនីយានុលោម ចប់ អាសវទុកៈ ចប់ ៥ សាសវទុកៈ បដិច្ចវារៈ សាសវធម៌ ( ធម៌ដែលប្រកបដោយអាសវៈ ) អាស្រ័យ នូវសាសវធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវសាសវក្ខន្ធ ១ នូវខន្ធ ២ … វត្ថុ អាស្រ័យនូវ ពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ នូវមហាភូត ១ … ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត ។ អនាសវធម៌ ( ធម៌ដែលមិនមានអាសវៈ ) អាស្រ័យនូវអនាសវធម៌ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវអនាសវក្ខន្ធ ១ នូវខន្ធ ២ ។ សាសវធម៌ អាស្រ័យនូវអនាសវធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកអនាសវក្ខន្ធ ។ សាសវធម៌ ក្តី អនាសវធម៌ក្តី អាស្រ័យនូវអនាសវធម៌ ទើបកើតឡើង ព្រោះ