អាសវសម្បយុត្តទុកៈ អភិធម្មបិដក បដិច្ចវារៈ
ហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអនាសវក្ខន្ធ ១ នូវ ខន្ធ ២ ។ សាសវធម៌ អាស្រ័យនូវសាសវធម៌ផង នូវអនាសវធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួក អនាសវក្ខន្ធផង នូវពួកមហាភូតផង ។ បណ្ឌិតគប្បីធ្វើនូវសាសវទុកៈ ឲ្យ ដូចគ្នានឹងលោកិយទុកៈ ក្នុងចូឡន្តរទុកៈចុះ មិនមានការធ្វើឲ្យប្លែកៗ គ្នាទេ ។ សាសវទុកៈ ចប់ ៥ អាសវសម្បយុត្តទុកៈ បដិច្ចវារៈ ធម៌ដែលប្រកបដោយអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយ អាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវ ខន្ធ ១ ដែលប្រកបដោយអាសវៈ នូវខន្ធ ២ ។ ធម៌ដែលប្រាសចាក អាសវៈ អាស្រ័យនូវធម៌ដែលប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធដែលប្រកបដោយ អាសវៈ មោហៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយ ទោមនស្ស ។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈ ក្តី អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ដែល ប្រកបដោយអាសវៈ នូវខន្ធ ២ … ខន្ធ ៣ ក្តី មោហៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ដែលច្រឡំដោយទោមនស្ស នូវខន្ធ ២ ។ ធម៌ ដែលប្រាសចាកអាសវៈ អាស្រ័យនូវធម៌ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ដែលប្រាសចាកអាសវៈ នូវខន្ធ ២ … ចិត្តសមុដ្ឋានរូប អាស្រ័យនូវ មោហៈដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ