អភិធម្មបិដក បច្ចយវារៈ
ក្នុងអារម្មណប្បច្ច័យ មានវារៈ ២ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ២ ក្នុង កម្មប្បច្ច័យ មានវារៈ ២ ក្នុងវិបាកប្បច្ច័យ មានវារៈ ១ ក្នុងអាហារប្បច្ច័យ មានវារៈ ២ ក្នុងមគ្គប្បច្ច័យ មានវារៈ ១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ ២ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ ២ ក្នុងវិគតប្បច្ច័យ មានវារៈ ២ ក្នុង អវិគតប្បច្ច័យ មានវារៈ ២ ។ បច្ចនីយានុលោម ចប់ សហជាតវារៈ ដូចគ្នានឹងបដិច្ចវារៈដែរ ។ បច្ចយវារៈ ធម៌ដែលប្រកបដោយអាសវៈ ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយ អាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ ៣ ដូចគ្នានឹង បដិច្ចវារៈដែរ ។ ធម៌ដែលប្រាសចាកអាសវៈ ពឹងផ្អែកនឹងធម៌ដែលប្រាសចាក អាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ ១ ដែលប្រាសចាកអាសវៈ នឹងខន្ធ ២ … ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយ វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ វត្ថុ ពឹងផ្អែកនឹងពួកខន្ធ ពួក ខន្ធពឹងផ្អែកនឹងវត្ថុ មហាភូត ៣ ពឹងផ្អែកនឹងមហាភូត ១ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ពឹងផ្អែកនឹងពួកមហាភូត ពួកខន្ធដែលប្រាសចាក អាសវៈ ពឹងផ្អែកនឹងវត្ថុ មោហៈដែលច្រឡំដោយទោមនស្ស ច្រឡំដោយ វិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ ។ ធម៌ដែលប្រកបដោយអាសវៈ ពឹងផ្អែកនឹងធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកខន្ធ ដែលប្រកបដោយអាសវៈ ពឹងផ្អែកនឹងវត្ថុ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំ ដោយឧទ្ធច្ចៈ ។