អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 79 · ទំព័រ 500

វារៈ ៦ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៦ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមាន វារៈ ៦ ក្នុងវិបាកប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ៦ ។ អនុលោម ចប់ ធម៌ដែលប្រាសចាកអាសវៈ ច្រឡំនឹងធម៌ ដែលប្រកបដោយ អាសវៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំ ដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ច្រឡំនឹងពួកខន្ធដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ។ ធម៌ដែលប្រាសចាកអាសវៈ ច្រឡំនឹងធម៌ដែលប្រាសចាក អាសវៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ បេ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ២ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៦ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៦ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៦ ក្នុងនកម្មប្បច្ច័យ មានវារៈ ៤ ក្នុង នវិបាកប្បច្ច័យ មានវារៈ ៦ ក្នុងនឈានប្បច្ច័យ មានវារៈ ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៦ ។ ការរាប់ ២ យ៉ាង ក្រៅពីនេះ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ ។ ឯសម្បយុត្តវារៈ ដូចគ្នានឹងសំសដ្ឋវារៈដែរ ។ បញ្ញាវារៈ ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ដែលប្រកបដោយ អាសវៈ ដោយហេតុប្បច្ច័យ គឺពួកហេតុដែលប្រកបដោយអាសវៈជា បច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ ធម៌ដែលប្រកបដោយ អាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយហេតុប្បច្ច័យ គឺ ពួកហេតុ ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយ ហេតុប្បច្ច័យ ទោសៈ ជាបច្ច័យនៃមោហៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។