អាសវសាសវទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 79 · ទំព័រ 523

ក្នុងអធិបតិប្បច្ច័យ មានវារៈ ៥ សេចក្ដីបំប្រួញ អនុលោមគណនា … ក្នុង អវិគតប្បច្ច័យ មានវារៈ ៩ ។ បច្ចនីយានុលោម ចប់ អាសវសម្បយុត្តទុកៈ ចប់ ៥ អាសវសាសវទុកៈ បដិច្ចវារៈ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវធម៌ ជាអាសវៈ ទាំងប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ ទិដ្ឋាសវៈ និងអវិជ្ជាសវៈ អាស្រ័យនូវកាមាសវៈ បណ្ឌិតគប្បីចងជាចក្កៈចុះ អវិជ្ជាសវៈ អាស្រ័យនូវភវាសវៈ បណ្ឌិតគប្បីចងជាចក្កៈចុះ អវិជ្ជាសវៈ អាស្រ័យនូវទិដ្ឋាសវៈ ។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវពួក អាសវៈ ។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈក្តី ធម៌ដែលប្រកបដោយ អាសវៈ តែមិនមែនជាអាសវៈក្តី អាស្រ័យនូវធម៌ជាអាសវៈ ទាំង ប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺទិដ្ឋាសវៈ អវិជ្ជាសវៈ ពួកសម្បយុត្តកក្ខន្ធ និងចិត្តសមុដ្ឋានរូប អាស្រ័យនូវកាមាសវៈ នូវ ភវាសវៈ … បណ្ឌិតគប្បីចងជាចក្កៈចុះ ។ ធម៌ដែលប្រកបដោយអាសវៈ តែ មិនមែនជាអាសវៈ អាស្រ័យនូវធម៌ដែលប្រកបដោយអាសវៈ តែមិនមែន ជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូប ក្តី អាស្រ័យនូវខន្ធ ១ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ នូវខន្ធ ២ … ក្នុងបដិសន្ធិក្ខណៈ វត្ថុអាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យ នូវវត្ថុ នូវមហាភូត ១ ។