អភិធម្មបិដក បញ្ញាវារៈ
ដោយអាសវៈ តែមិនមែនជាអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ដែលប្រកបដោយ អាសវៈ តែមិនមែនជាអាសវៈផង នូវពួកអាសវៈផង នូវខន្ធ ២ ។ ធម៌ ជាអាសវៈ ទាំងប្រកបដោយអាសវៈក្តី ធម៌ដែលប្រកបដោយអាសវៈ តែ មិនមែនជាអាសវៈក្តី អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ផង នូវធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ទិដ្ឋាសវៈក្តី អវិជ្ជាសវៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ដែលប្រកបដោយអាសវៈ តែមិនមែន ជាអាសវៈផង នូវកាមាសវៈផង នូវខន្ធ ២ … ចក្កៈ ។ សេចក្ដីបំប្រួញ ។ បដិច្ចវារៈក្តី សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈ ក្តី សម្បយុត្តវារៈក្តី មានប្រការយ៉ាងនេះឯង អាសវទុកៈយ៉ាងណា បណ្ឌិត គប្បីធ្វើយ៉ាងនេះចុះ មិនមានសេចក្តីផ្សេងគ្នាទេ ។ បញ្ញាវារៈ ក្នុងបញ្ញាវារៈ បណ្ឌិតមិនគប្បីធ្វើនូវលោកុត្តរ ក្នុងហេតុប្បច្ច័យ និង អារម្មណប្បច្ច័យទេ គប្បីធ្វើថា ពួកសេក្ខបុគ្គលពិចារណានូវគោត្រភូ ពិចារណានូវវោទានៈចុះ បើដឹងបទទាំងអស់ ក្នុងអធិបតិប្បច្ច័យហើយ គប្បីធ្វើ ចុះ ។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ជាអាសវៈ ទាំងប្រកបដោយអាសវៈ ដោយអនន្តរប្បច្ច័យ គឺពួកអាសវៈ មុនៗ ជាបច្ច័យនៃពួកអាសវៈក្រោយៗ ដោយអនន្តរប្បច្ច័យ ។ ធម៌ជា អាសវៈ ទាំងប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ដោយអនន្តរប្បច្ច័យ គឺពួកអាសវៈមុនៗ ជាបច្ច័យ នៃពួកខន្ធក្រោយៗ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ដោយអនន្តរប្បច្ច័យ ពួកអាសវៈជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ ។