អាសវអាសវសម្បយុត្តទុកៈ អភិធម្មបិដក បដិច្ចវារៈ
អនន្តរប្បច្ច័យ គឺពួកអាសវៈមុនៗ ក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃពួក អាសវៈក្រោយៗ ផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអនន្តរប្បច្ច័យ ។ បទទាំងអស់ បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះចុះ ។ ឯក្នុងអាសវទុកៈ អនន្តរប្បច្ច័យ បណ្ឌិតគប្បីធ្វើ ឲ្យដូចគ្នានឹងបច្ច័យនេះដែរ ។ អាវជ្ជនាក្តី វុដ្ឋានៈក្តី លោកបានសម្តែងហើយយ៉ាងនេះ ។ សេចក្ដីបំប្រួញ បទទាំងអស់ ចប់សព្វគ្រប់ហើយ បណ្ឌិតគប្បីធ្វើ ឲ្យដូចគ្នានឹងអាសវទុកៈចុះ មិនមាន ផ្សេងគ្នាទេ ។ អាសវសាសវទុកៈ ចប់ ៥ អាសវអាសវសម្បយុត្តទុកៈ បដិច្ចវារៈ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវធម៌ ជាអាសវៈ ទាំងប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ ទិដ្ឋាសវៈក្តី អវិជ្ជាសវៈក្តី អាស្រ័យនូវកាមាសវៈ បណ្ឌិតគប្បីចងជាចក្កៈចុះ អវិជ្ជាសវៈអាស្រ័យនូវភវាសវៈ ចក្កៈ អវិជ្ជាសវៈ អាស្រ័យនូវទិដ្ឋាសវៈ ។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ អាស្រ័យនូវធម៌ជា អាសវៈ ទាំងប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ ពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវពួកអាសវៈ ។ ធម៌ជាអាសវៈ ទាំងប្រកប ដោយអាសវៈក្តី ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈក្តី អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺទិដ្ឋាសវៈក្តី អវិជ្ជាសវៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យ នូវកាមាសវៈ ដែលប្រកបដោយអាសវៈ ( បណ្ឌិតគប្បីចង ) ជាចក្កៈ ទាំងអស់ ។