អភិធម្មបិដក បញ្ញាវារៈ
តប្បច្ច័យ ។ សេចក្ដីបំប្រួញ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ។ ការរាប់ទាំង ២ យ៉ាង ក្រៅពីនេះក្តី សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈ ក្តី ( ចប់ ) បរិបូណ៌ហើយ ដូចគ្នានឹងបដិច្ចវារៈដែរ ។ បញ្ញាវារៈ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ជាអាសវៈ ទាំងប្រកបដោយអាសវៈ ដោយហេតុប្បច្ច័យ គឺមានវារៈ ៣ ។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យនៃធម៌ ដែល ប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ជាអាសវៈ ទាំងប្រកបដោយអាសវៈ ដោយអារម្មណប្បច្ច័យ គឺមានវារៈ ៣ ។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យនៃ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ដោយអារម្មណប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ កើតឡើងព្រោះ ប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ។ ធម៌ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យនៃធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ដោយអារម្មណប្បច្ច័យ គឺពួកអាសវៈ កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យនៃធម៌ ជា អាសវៈ ទាំងប្រកបដោយអាសវៈផង នៃធម៌ដែលប្រកបដោយអាសវៈ តែ មិនមែ