អាសវវិប្បយុត្តសាសវទុកៈ អភិធម្មបិដក បដិច្ចវារៈ
ក្បាលទី 79 · ទំព័រ 536
អាសវវិប្បយុត្តសាសវទុកៈ បដិច្ចវារៈ ធម៌ដែលប្រាសចាកអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវធម៌ ដែលប្រាសចាកអាសវៈ តែប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ដែលប្រាសចាកអាសវៈ តែប្រកបដោយអាសវៈ នូវខន្ធ ២ … ក្នុង បដិសន្ធិក្ខណៈ វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ នូវមហាភូត ១ ។ ធម៌ដែលប្រាសចាកអាសវៈ ទាំងមិនមែនជាអាសវៈ អាស្រ័យ នូវធម៌ដែលប្រាសចាកអាសវៈ ទាំងមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺមានវារៈ ៣ ។ លោកិយទុកៈ ក្នុងចូឡន្តរទុកៈយ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ មិនមានការធ្វើឲ្យផ្សេងៗ គ្នាទេ ។ សេចក្ដីបំប្រួញ ។ អាសវវិប្បយុត្តសាសវទុកៈ ចប់